Google ads 01

Wednesday, July 29, 2015

Blind Friends សង្សាពិការភ្នែក


ខ្ញុំជាកុមារីពិការភ្នែកអាយុ៨ឆ្នាំម្នាក់ដែលត្រូវអាណាព្យាបាលបោះបង់ចោល។ បុរសមានចិត្តធម៌ម្នាក់បានយកនាងខ្ញុំមកចិញ្ចឹម និងថែទាំរហូតមក។ ដប់ឆ្នាំក្រោយមក អ្នកជិតខាងម្នាក់បានប្រាប់នាងខ្ញុំថា ខ្ញុំស្រស់ស្អាត សម្តីពិរោះទន់ភ្លន់ រាក់ទាក់ តែទាស់តែនាងខ្ញុំ ពិការភ្នែកប៉ុណ្ណោះ។ បុរសម្នាក់នោះស្រឡាញ់ខ្ញុំណាស់ ហើយខ្ញុំក៏ស្រឡាញ់បុរសនោះខ្លាំងដែរ ដោយមានតែគាត់បានថែទាំខ្ញុំរហូតមក។ ខ្ញុំថែមទាំងបាននិយាយប្រាប់បុរសនោះថា ខ្ញុំនិងរៀបការជាមួយគាត់បើខ្ញុំអាចមើលឃើញពិភពលោកនេះវិញ។ ថ្ងៃមួយ នៅមន្ទីរព្យាបាលភ្នែក ខ្ញុំបានបើកភ្នែកឃើញបុរសសង្ហាម្នាក់ដែលកំដរខ្ញុំសម្រាកក្នុងមន្ទីរពេទ្យ ខ្ញុំគិតថាជាសង្សា ដែលថែទាំខ្ញុំអស់រយៈពេលដប់ឆ្នាំនោះហើយ យើងទាំងពីរបានអោបគ្នាយ៉ាងជិតស្និត ថែបទាំងពោលពាក្យថា អូននិងរៀបការជាមួយបងនិងរស់នៅជាមួយគ្នាអស់មួយជីវិតុ។ មាន បុរសពិការភ្នែកម្នាក់ឈរនៅមាត់ទ្វា គាត់កាន់ក្រដាសតូចមួយ នោះជាសំបុត្រផ្ញើរជូនខ្ញុំ ក្រោយពីខ្ញុំយកសំបុត្រពីគាត់ គាត់ក៏ចាកចេញទៅទាំងទឹកភ្នែក…។
ខ្លឹមសារលិខិតៈ
អូនសំឡាញ់ ការរស់នៅជាមួយអូនអស់រយៈពេលដប់ឆ្នាំមកនេះ ធ្វើអោយបងសប្បាយរីករាយ ណាស់ បងសប្បាយរីករាយ ដោយដឹងថាអូនពេញវ័យមានអ្វីៗទាំងអស់ រួមទាំងទទួលបាននូវ សុភមង្គលជាមួយបុរសម្នាក់នេះដែលជាមិត្តបង ហើយម្យ៉ាងទៀតបងសុំអោយអូនថែរក្សា កែវភ្នែករបស់បងអោយបានល្អផង…ដោយក្តីស្រឡាញ់ពី បុរសពិការភ្នែក…។

No comments:

Post a Comment