Google ads 01

Thursday, July 16, 2015

A Soldier

មានរឿងមួយនិយាយអំពីទាហានម្នាក់ជាចុងក្រោយបានត្រឡប់មកផ្ទះវិញបន្ទាប់ពីសង្គ្រាម នៅប្រទេស វៀតណាម។ គាត់បានហៅទូរស័ព្ទពី San Francisco ទៅពុក ម៉ែរបស់គាត់ ខ្ញុំបានត្រឡប់មកផ្ទះវិញហើយ ខ្ញុំសុំសេចក្តីអនុគ្រោះពី ពុក ម៉ែ ដោយខ្ញុំមាន មិត្តម្នាក់ចង់នាំគាត់ទៅផ្ទះជាមួយ ពិតប្រាកដហើយកូន គាត់ឆ្លើយតប ពុក ម៉ែក៏ចង់ជួបគាត់ដែរ។
មានរឿងមួយពុកម៉ែគួរដឹង កូនបន្ត គឺគាត់រងរបួសយ៉ាងខ្លាំងពីសង្គ្រាមដោយជាន់មីន ហើយបាត់ដៃម្ខាង និងជើងម្ខាង គាត់គ្មានកន្លែងពឹងពាក់ទេ ហើយកូនចង់អោយគាត់រស់នៅជាមួយយើង។
អោយពុក ម៉ែសូមទោស ដោយដឹងថាគាត់អញ្ចឹង កូនប្រុស ប្រហែលជាយើងអាចជួយគាត់ដោយរកកន្លែង ផ្សេងសម្រាប់អោយគាត់រស់នៅ ទេ...ពុក ម៉ែ កូនចង់អោយគាត់រស់នៅជាមួយយើង កូនតប។
កូនមិនដឹងថាអ្វីដែលកូនសុំទេ មនុស្សម្នាក់ដែលពិការដៃជើង ត្រូវដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរមកលើយើង យើងមាន ជីវិតផ្ទាល់របស់យើងត្រូវរស់នៅ ហើយយើងមិនអោយរឿងនេះមកជ្រៀតជ្រែកជីវិតរបស់យើងទេ ពុកគិតថា កូនគួរត្រឡប់មកផ្ទះសិន ហើយបំភ្លេចអំពីមិត្តកូនទៅ គាត់អាចរកវិធីរស់នៅដោយខ្លួនគាត់បាន។
មកដល់ត្រឹមពាក្យនេះកូនក៏ដាក់ទូរស័ព្ទ ហើយពុក និងម៉ែក៏មិនបានលឺអ្វីទៀតអំពីកូនគាត់។ ពីរថ្ងៃក្រោយមក គាត់បានទទួលទូរស័ព្ទពីប៉ូលីស San Francisco ប្រាប់ថាកូនគាត់បានស្លាប់ដោយធ្លាក់ពីលើអាគារ។ ប៉ូលីសជឿថា វាជាការធ្វើអតឃាតុ។
ពុក ម៉ែដែលទទួលទុក្ខសោក បានធ្វើដំណើរតាមយន្តហោះទៅ San Francisco ដើម្បីពិនិត្យមើលសព្វកូន គាត់ស្គាល់កូន ហើយគាត់មានក្តីរន្ធត់យ៉ាងខ្លាំដោយកូនរបស់មានតែដៃម្ខាង និងជើងម្ខាង។

No comments:

Post a Comment