Google ads 01

Sunday, July 12, 2015

វិប្បដិសារី

នាពេលថ្មីៗនេះគ្រួសារមានធនធានមធ្យមមានកូនទោលប្រុសម្នាក់អាយុ៥ឆ្នាំ។ កូនប្រុសមានរូបស្អាត ឆ្លាត និងរៀនពូកែណស់។ ក្រោយពីលក់ដីលក់ដីមួយកន្លែង គ្រួសារនោះក៏ធូរធា មានផ្ទះល្អ មានឡានទំនើបមួយ។ ឪពុកក្មេងនោះស្រឡាញ់ឡានថ្មីរបស់គាត់ណាស់។

 នារសៀលមួយគាត់កំពុងលាងឡានរបស់គាត់ម្ខាងចំណែកកូនគាត់នៅម្ខាងទៀតបានបានយកដំថ្មសរសេលើជញ្ជាំងឡាន ស្រាប់តែរំពេចនោះឪពុកក៏មកទាន់ គាត់ខឹងខ្លាំងណាស់ ដោយមិនបានគិត គាត់ក៏ទាញកូនសោរម៉ាឡេតវាយដៃកូនទាំងកម្រោល បណ្តាលអោយកូននោះបាក់ដៃម្ខាង។ 

ក្រោយពេលព្យាបាលមួយរយៈមិនជា កូននោះត្រូវកាត់ដៃចោលត្រឹមប្រអប់ដៃ។ ឪពុកតូចចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួន គាត់ដើរសំដៅទៅឡានប្រុងវាយកំទេចឡាន គាត់ ស្រាប់តែបានឃើញអក្សរដែលកូនគាត់សរសេរថា កូនស្រឡាញ់ពុក ទឹកភ្នែកគាត់ក៏ហូរដផយមិនដឹងខ្លួន។ ថ្ងៃចេញពីមន្ទីរពេទ្យ កូនជាទីស្រឡាញ់បាននិយាយទៅកាន់ឪពុកថា ពុកអើយ អោយកូនសុំទោសណាពុកណា តើដៃកូនពេលណាទើបដុះពេញវិញពុក? ឪពុកអួលដើមករនិយាយដោយអោបកូនក្នុងទ្រូងថា ពុកជាអ្នកសុំទោសកូន ឡានខូចអាចទិញថ្មីបាន តែដៃកូនមិនអាចដុះឡើងវិញបានទេកូន នេះជាវិបដិសារីរបស់ពុកអស់មួយជីវិត ហ៊ឺស ហ៊ឺ ....។

No comments:

Post a Comment