Google ads 01

Monday, August 3, 2015

អ្នកមាន​ និងអ្នកធាក់ស៊ីក្លូ

បុរសចំណាស់ជាអ្នកមានម្នាក់កំណាញ់ស្វិត អ្នកជិតខាងស្អប់គាត់ណាស់ដោយគាត់ជាមនុស្សកំណាញ់ពេកកន្លង សូមបីមួយសេនក៏មិនរបេះដែរ គាត់រស់នៅជិតបុរសក្រីក្រម្នាក់ដែលមានមុខរបរធាក់ស៊ីក្លូ។
ថ្ងៃមួយបុរសចំណាស់បានដើរលេងនៅមុខវាំង ដោយដើរពីផ្ទះគាត់មកមុខវាំងចំងាយជិតដប់គីឡូមែត្រ មកដល់មុខវាំង គាត់ហត់ពេក មិនខ្ជីទិញទឹកអំពៅញាំទេ សុខចិត្តអោនផឹកទន្លេដើម្បីកំអោយខាតលុយ ចៃដន្យអាក្រក់ គាត់រអិលជើងធ្លាក់ទឹកទន្លេ ដោយគាត់មិនចេះហែលផងនោះ គាត់បានស្រែកហៅគេជួយ ជួយផង ជួយផង ចាំខ្ញុំអោយលុយ ក្រោយពីងើបពីក្នុងទឹកគាត់បានស្រែកដូច្នោះ ហើយក៏លិចទឹកបាត់ទៅ។
បុរសធាក់ស៊ីក្លូស្គាល់គាត់ច្បាស់ មួយស្របក់ក្រោយមកគាត់ងើបមកវិញ បុរសធាក់ស៊ីក្លូតប ខ្ញុំជួយ តើអោយខ្ញុំប៉ុន្មាន? ពីរកាក់ តបហើយគាត់ក៏លិចបាត់ទៅវិញ មួយសន្ទុះក្រោយមក គាត់ក៏ងើបមកវិញ បុរសធាក់ស៊ីក្លូតប អត់យកទេ ទាល់តែប្រាំរៀល បុរសចំណាស់តថ្លៃ បួនរៀលប្រាំកាក់បានហើយ ហើយក៏លិចទៅក្នុងទឹកវិញ។ បុរសធាក់ស៊ីក្លូមានសប្បុរសធម៌ក៏ស្រង់គាត់មក។ មកដល់លើគោក បុរសចំណាស់ក៏ដកលុយអោយបុរសធាក់ស៊ីក្លូ ហើយពោលថា យីអើ ទឹកទន្លេ ថ្លៃជាងទឹកអំពៅទៅទៀតវើយ...៕

No comments:

Post a Comment