Google ads 01
Monday, August 17, 2015
កាដូពីកូនស្រី
មានរឿងនិទានមួយបាននិយាយតៗគ្នាតាំងពីយូរលង់មកហើយ មានបុរសម្នាក់បានដាក់ទន្នកម្ម មកលើកូនស្រីអាយុបីឆ្នាំរបស់គាត់អោយសំអាតបាច់ក្រដាសទឹកមាសសម្រាប់ខ្ចប់កាដូ។ បុរស នោះខឹងយ៉ាងខ្លាំងដោយកូនស្រីនោះព្យាយាមរៀបចំដាក់ប្រអប់កាដូមួយនៅក្រោមដើមឈើ សម្រាប់បុណ្យគ្រីមែស ទោះជាយ៉ាងនោះក្តី ក្មេងស្រីតូចបានយកប្រអប់កាដូមកជូនពុកនាងនៅ ពេលព្រឹកនាថ្ងៃបន្ទាប់ហើយនិយាយថា នេះជាកាដូសម្រាប់លោកពុកណា។
បុរសនោះមានការអៀនខ្មាស់ដោយប្រតិកម្មគាត់ពីម្សិលមិញ ហើយគាត់បានផ្ទុះកំហឹងម្តងទៀត នៅពេលដែលគាត់ឃើញប្រអប់ទទេ គាត់ស្រែកគំហកដាក់កូនស្រីថា ឯងមិនដឹងទេឬនៅពេល ដែលឯងផ្តល់កាដូទៅនរណាម្នាក់ ត្រូវតែមានអ្វីមួយក្នុងប្រអប់? ក្មេងស្រីងើបមើលមុខពុក ជាមួយ និងទឹកភ្នែកក្នុងកែវភ្នែកហើយស្រែកយំ អូ…ពុក វាមិនមែនទទេនោះទេពុក កូនបាន ដាក់ថើបមួយពាន់ដងក្នុងប្រអប់នោះ គឺវាសម្រាប់ពុកទាំងអស់ណា។
បុរសបានច្របាច់ប្រអប់កាដូ ហើយគាត់ដាក់ដៃលើក្បាលកូនស្រីដោយពោលពាក្យសុំទោស។
អស់រយៈកាលយ៉ាងខ្លីក្រោយមក គ្រោះថ្នាក់បានឆក់យកជីវិតក្មេងស្រី ហើយគេនិយាយតៗថា បុរសនោះបានទុកប្រអប់់កាដូនៅក្បែរគ្រែគេងរបស់គាត់អស់រយៈពេលជាយូរឆ្នាំ នៅពេលគាត់ ធុញទ្រាន់ គាត់យកប្រអប់នោះមកមើល ហើយគាត់តែងតែនឹកឃើញនូវសេចក្តីស្រឡាញ់ ដែលកូនស្រីបន្សល់ទុកក្នុងប្រអប់នោះ៕
បុរសនោះមានការអៀនខ្មាស់ដោយប្រតិកម្មគាត់ពីម្សិលមិញ ហើយគាត់បានផ្ទុះកំហឹងម្តងទៀត នៅពេលដែលគាត់ឃើញប្រអប់ទទេ គាត់ស្រែកគំហកដាក់កូនស្រីថា ឯងមិនដឹងទេឬនៅពេល ដែលឯងផ្តល់កាដូទៅនរណាម្នាក់ ត្រូវតែមានអ្វីមួយក្នុងប្រអប់? ក្មេងស្រីងើបមើលមុខពុក ជាមួយ និងទឹកភ្នែកក្នុងកែវភ្នែកហើយស្រែកយំ អូ…ពុក វាមិនមែនទទេនោះទេពុក កូនបាន ដាក់ថើបមួយពាន់ដងក្នុងប្រអប់នោះ គឺវាសម្រាប់ពុកទាំងអស់ណា។
បុរសបានច្របាច់ប្រអប់កាដូ ហើយគាត់ដាក់ដៃលើក្បាលកូនស្រីដោយពោលពាក្យសុំទោស។
អស់រយៈកាលយ៉ាងខ្លីក្រោយមក គ្រោះថ្នាក់បានឆក់យកជីវិតក្មេងស្រី ហើយគេនិយាយតៗថា បុរសនោះបានទុកប្រអប់់កាដូនៅក្បែរគ្រែគេងរបស់គាត់អស់រយៈពេលជាយូរឆ្នាំ នៅពេលគាត់ ធុញទ្រាន់ គាត់យកប្រអប់នោះមកមើល ហើយគាត់តែងតែនឹកឃើញនូវសេចក្តីស្រឡាញ់ ដែលកូនស្រីបន្សល់ទុកក្នុងប្រអប់នោះ៕
បុរសចិត្តជា
កាលពីព្រេងនាយ មានបុរសម្នាក់ជាមនុសចេះជួយធុរៈ សណ្តានចិត្តល្អ និងស្លូតបូតជាទីបំផុត។ គាត់ជាមនុស្សជួយយកអាសារមនុស្សគ្រប់ប្រភេទដោយមិនគិតទទួលផលប្រយោជន៍ត្រឡប់ មកវិញ គាត់ជួយមនុស្សគ្រប់គ្នាដោយសណ្តានចិត្តស្មោះសរ និងចំណង់ចំណូលចិត្តគាត់ដូច្នោះ។ ថ្ងៃមួយ នៅពេលដែលគាត់ដើរតាមផ្លូវដ៏កខ្វក់មួយ គាត់បានប្រទះឃើញកាបូបលុយ ហើយក៏រើសយកវាទុក គាត់កត់សំគាល់ឃើញថា វាគ្មានអ្វីនៅក្នុងកាបូបនោះទេ ភ្លាមៗនោះ នារីម្នាក់ដើរមកជាមួយប៉ូលីសចង្អុលអោយចាប់ខ្លួនគាត់។
នារីម្នាក់បន្តសួរថាតើគាត់បានយកលុយក្នុងកាបូបនោះទៅលាក់ទុកឯណា? តែបុរសនៅតែ ឆ្លើយដដែលៗថា កាបូបនោះគ្មានលុយទេនៅពេលដែលគាត់រើសនោះ ស្រីម្នាក់នៅតែគំហក អោយផ្តល់លុយគាត់ត្រឡប់មកវិញ ដោយលុយនោះសម្រាប់បង់ថ្លៃសាលាអោយកូនគាត់។ បុរសនោះគិតថា ស្រីនោះពិតជារងទុក្ខព្រួយដោយសារលុយក្នុងកាបូបនោះ ហេតុនេះ បុរសនោះបានអោយលុយផ្ទាល់ខ្លួនគាត់ទាំងអស់ទៅនារីម្នាក់នោះ យកប្រាក់នេះទៅ សុំទោស ចំពោះការលំបាកដល់នាង។ នារីម្នាក់នោះបានចាកចេញទៅ ប៉ូលីសបានឃាត់ខ្លួនបុរស ដើម្បីសាកសួរបន្ថែមទៀត។
នារីនោះសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលលុយវិញ តែនៅពេលដែលគាត់រាប់លុយនោះ មានចំនួនច្រើនជាងលុយគាត់ពីរដងឯណោះ គាត់រំភើបយ៉ាងខ្លាំង។ ថ្ងៃមួយខណៈដែល នារីម្នាក់នោះបានទៅ បង់លុយសាលាអោយកូនគាត់ គាត់បានឃើញបុរសស្គមម្នាក់ដើរតាម ក្រោយគាត់ គាត់គិតថា បុរសនោះអាចឆក់លុយគាត់ម្តងទៀត គាត់ក៏ដើរទៅជិតប៉ូលីសដែលឈរ នៅជិតនោះ នោះគឺជាប៉ូលីសដែលចាប់បុរសម្នាក់មុន នារីនោះប្រាប់ប៉ូលីសអំពីបុរស ដើរតាមក្រោយនាង តែមួយរំពេចនោះ បុរសស្គមនោះក៏ដួលទៅដី ពួកគេបានរត់ទៅរកគាត់ ហើយស្គាល់គាត់ជាបុរសដែលបានចាប់ ខ្លួនពីរ បីថ្ងៃមុន។
បុរសនោះស្គមយ៉ាងខ្លាំងដែលនារីម្នាក់នោះមើលមិនស្គាល់ ប៉ូលីសបាននិយាយទៅកាន់នារីថា គាត់បានអោយលុយផ្ទាល់ខ្លួនរបស់គាត់ទៅនាង គាត់មិនមែនជាចោរនោះទេ តែដោយសារ គាត់ដឹងថានាងខ្វះលុយបង់សាលាអោយកូន គាត់ព្រួយបារម្ភហើយក៏ផ្តល់លុយផ្ទាល់ខ្លួននោះទៅ បន្តិចក្រោយមកពួកគេបានលើកបុរសនោះអោយឈរឡើង ហើយបុរសនោះប្រាប់នារីនោះថា សូមទៅបង់ថ្លៃសាលាកូននាងចុះ ខ្ញុំដើរតាមក្រោយនាងដើម្បីការពារកុំអោយចោរឆក់លុយនាង ម្តងទៀត …នារីរំភើបយ៉ាងខ្លាំងដោយគ្មានបញ្ចេញសំដីមួយម៉ាត់៕
Monday, August 3, 2015
អ្នកមាន និងអ្នកធាក់ស៊ីក្លូ
បុរសចំណាស់ជាអ្នកមានម្នាក់កំណាញ់ស្វិត អ្នកជិតខាងស្អប់គាត់ណាស់ដោយគាត់ជាមនុស្សកំណាញ់ពេកកន្លង សូមបីមួយសេនក៏មិនរបេះដែរ គាត់រស់នៅជិតបុរសក្រីក្រម្នាក់ដែលមានមុខរបរធាក់ស៊ីក្លូ។
ថ្ងៃមួយបុរសចំណាស់បានដើរលេងនៅមុខវាំង ដោយដើរពីផ្ទះគាត់មកមុខវាំងចំងាយជិតដប់គីឡូមែត្រ មកដល់មុខវាំង គាត់ហត់ពេក មិនខ្ជីទិញទឹកអំពៅញាំទេ សុខចិត្តអោនផឹកទន្លេដើម្បីកំអោយខាតលុយ ចៃដន្យអាក្រក់ គាត់រអិលជើងធ្លាក់ទឹកទន្លេ ដោយគាត់មិនចេះហែលផងនោះ គាត់បានស្រែកហៅគេជួយ ជួយផង ជួយផង ចាំខ្ញុំអោយលុយ ក្រោយពីងើបពីក្នុងទឹកគាត់បានស្រែកដូច្នោះ ហើយក៏លិចទឹកបាត់ទៅ។
បុរសធាក់ស៊ីក្លូស្គាល់គាត់ច្បាស់ មួយស្របក់ក្រោយមកគាត់ងើបមកវិញ បុរសធាក់ស៊ីក្លូតប ខ្ញុំជួយ តើអោយខ្ញុំប៉ុន្មាន? ពីរកាក់ តបហើយគាត់ក៏លិចបាត់ទៅវិញ មួយសន្ទុះក្រោយមក គាត់ក៏ងើបមកវិញ បុរសធាក់ស៊ីក្លូតប អត់យកទេ ទាល់តែប្រាំរៀល បុរសចំណាស់តថ្លៃ បួនរៀលប្រាំកាក់បានហើយ ហើយក៏លិចទៅក្នុងទឹកវិញ។ បុរសធាក់ស៊ីក្លូមានសប្បុរសធម៌ក៏ស្រង់គាត់មក។ មកដល់លើគោក បុរសចំណាស់ក៏ដកលុយអោយបុរសធាក់ស៊ីក្លូ ហើយពោលថា យីអើ ទឹកទន្លេ ថ្លៃជាងទឹកអំពៅទៅទៀតវើយ...៕
Wednesday, July 29, 2015
Blind Friends សង្សាពិការភ្នែក
ខ្ញុំជាកុមារីពិការភ្នែកអាយុ៨ឆ្នាំម្នាក់ដែលត្រូវអាណាព្យាបាលបោះបង់ចោល។ បុរសមានចិត្តធម៌ម្នាក់បានយកនាងខ្ញុំមកចិញ្ចឹម និងថែទាំរហូតមក។ ដប់ឆ្នាំក្រោយមក អ្នកជិតខាងម្នាក់បានប្រាប់នាងខ្ញុំថា ខ្ញុំស្រស់ស្អាត សម្តីពិរោះទន់ភ្លន់ រាក់ទាក់ តែទាស់តែនាងខ្ញុំ ពិការភ្នែកប៉ុណ្ណោះ។ បុរសម្នាក់នោះស្រឡាញ់ខ្ញុំណាស់ ហើយខ្ញុំក៏ស្រឡាញ់បុរសនោះខ្លាំងដែរ ដោយមានតែគាត់បានថែទាំខ្ញុំរហូតមក។ ខ្ញុំថែមទាំងបាននិយាយប្រាប់បុរសនោះថា ខ្ញុំនិងរៀបការជាមួយគាត់បើខ្ញុំអាចមើលឃើញពិភពលោកនេះវិញ។ ថ្ងៃមួយ នៅមន្ទីរព្យាបាលភ្នែក ខ្ញុំបានបើកភ្នែកឃើញបុរសសង្ហាម្នាក់ដែលកំដរខ្ញុំសម្រាកក្នុងមន្ទីរពេទ្យ ខ្ញុំគិតថាជាសង្សា ដែលថែទាំខ្ញុំអស់រយៈពេលដប់ឆ្នាំនោះហើយ យើងទាំងពីរបានអោបគ្នាយ៉ាងជិតស្និត ថែបទាំងពោលពាក្យថា អូននិងរៀបការជាមួយបងនិងរស់នៅជាមួយគ្នាអស់មួយជីវិតុ។ មាន បុរសពិការភ្នែកម្នាក់ឈរនៅមាត់ទ្វា គាត់កាន់ក្រដាសតូចមួយ នោះជាសំបុត្រផ្ញើរជូនខ្ញុំ ក្រោយពីខ្ញុំយកសំបុត្រពីគាត់ គាត់ក៏ចាកចេញទៅទាំងទឹកភ្នែក…។
ខ្លឹមសារលិខិតៈ
អូនសំឡាញ់ ការរស់នៅជាមួយអូនអស់រយៈពេលដប់ឆ្នាំមកនេះ ធ្វើអោយបងសប្បាយរីករាយ ណាស់ បងសប្បាយរីករាយ ដោយដឹងថាអូនពេញវ័យមានអ្វីៗទាំងអស់ រួមទាំងទទួលបាននូវ សុភមង្គលជាមួយបុរសម្នាក់នេះដែលជាមិត្តបង ហើយម្យ៉ាងទៀតបងសុំអោយអូនថែរក្សា កែវភ្នែករបស់បងអោយបានល្អផង…ដោយក្តីស្រឡាញ់ពី បុរសពិការភ្នែក…។
អូនសំឡាញ់ ការរស់នៅជាមួយអូនអស់រយៈពេលដប់ឆ្នាំមកនេះ ធ្វើអោយបងសប្បាយរីករាយ ណាស់ បងសប្បាយរីករាយ ដោយដឹងថាអូនពេញវ័យមានអ្វីៗទាំងអស់ រួមទាំងទទួលបាននូវ សុភមង្គលជាមួយបុរសម្នាក់នេះដែលជាមិត្តបង ហើយម្យ៉ាងទៀតបងសុំអោយអូនថែរក្សា កែវភ្នែករបស់បងអោយបានល្អផង…ដោយក្តីស្រឡាញ់ពី បុរសពិការភ្នែក…។
Tuesday, July 28, 2015
Thursday, July 23, 2015
The Young Assistant
In France, the young assistant priests do not live in
the main rectory. That is reserved for the priest and his housekeeper. One day
the priest invited his new young assistant priest to have dinner at the
rectory. While being served, the young priest noticed how shapely and lovely
the housekeeper was and down deep in his heart he wondered if there was more
between the priest and the housekeeper.
After the meal was over, the middle-aged
priest assured the young priest that everything was purely professional...that
she was the housekeeper and cook and that was that. About a week later the
housekeeper came to the priest and said, "Father, ever since the new
assistant came for dinner I have not been able to find the beautiful silver gravy
ladle. You don't suppose he took it, do you?" The priest said, "Well,
I doubt it but I'll write him a letter."
So he sat down and wrote, "Dear Father,
I'm not saying you did take the gravy ladle and I'm not saying you did not take
the gravy ladle. But the fact remains that it has been missing since you were
here for dinner."
The young assistant received the letter and
he answered it as follows: "Dear Father priest, I'm not saying that you do
sleep with the housekeeper and I'm not saying that you do not sleep with the
housekeeper. But I do know for sure that if you slept in your own bed you would
find the gravy ladle."
កូនប្រុសទាំងបួន
សភាពបុរសបួននាក់ជាបងប្អូនបង្កើតបានចេញទៅខាងក្រៅដើម្បីលេងកូនហ្គូលនៅពេលព្រឹកមួយ បុរសជាប្អូនពៅរៀបចំប្រដាប់ប្រដាក្រោយឯបងៗបីនាក់ទៀត បានដើរសំដៅគោលដៅទី១ ហើយអ្នកទាំងបីបានពិភាក្សាគ្នាពីកូនរបស់គេ។
បុរសបងទី១និយាយ កូនរបស់ខ្ញុំឈ្មោះគីនបង្កើតភាពអស្ចារ្យដោយបើ ក សហគ្រាសសំណង់ផ្ទះ ដ៏ធំមួយគាត់ចាប់ផ្តើមជាជាងឈើប៉ុន្តែឥឡូវគាត់ កាន់កាប់សហគ្រាសសំណង់នោះ។ ការពិតណាស់គាត់ជាមនុស្សជោគជ័យម្នាក់ ឆ្នាំមុនគាត់អាចផ្តល់ផ្ទះថ្មីមួយដល់មិត្តរបស់គាត់ជា កាដូ។
បុរសទី២និយាយ កូនឈ្មោះនំរបស់គាត់ចាប់ផ្តើមជាអ្នកលក់ឡានឥឡូវគាត់បានគ្រប់គ្រងដោយ ខ្លួនឯងនូវក្រុមចែកចាយរថយន្តនៅគ្រប់តំបន់ នំជាមនុស្សជោគជ័យបំផុតជាការពិតណាស់ គាត់បានផ្តល់រថយន្តម៉ូតថ្មីពីរដល់ មិត្តរបស់គាត់ជាកាដូកាលពីកន្លះឆ្នាំមុន។
បុរសទី៣និយាយ កូនឈ្មោះក្រិចរបស់គាត់ធ្វើការជាអ្នកគួកចេរភាគហ៊ុនមួយហើយពីរបីសប្តាហ៍ មុនគាត់បានផ្តល់ប័ណ្ណភាគហ៊ុនដ៏ច្រើនជាកាដូដល់មិត្តគាត់។
ស្រាប់តែរំពេចនោះបុរសកូនពៅមកទាន់ដល់ទីកន្លែងហើយបុរសម្នាក់បានប្រាប់ គាត់ថាពួកគេ បានពិភាក្សាគ្នាពីកូនៗ ហើយសួរពីស្ថានភាពកូនរបស់គាត់។
ខ្ញុំនិយាយការពិតចុះខ្ញុំមិនសូវពេញចិត្តពេញថ្លើមនឹងកូនប្រុសសីកូរបស់ គាត់ប៉ុន្មានទេកាលពី ដប់ប្រាំឆ្នាំមុនកូនប្រុសរបស់ខ្ញុំជាអ្នកអ៊ុតសក់ ផាត់មុខខ្ញុំបច្ចុប្បន្នទើបតែដឹងថាគាត់ជា មនុស្សខ្ទើយ…ទោះជាយ៉ាងនោះក្តីគាត់ក៏មានជំនាញល្អម្យ៉ាងដែរដោយសង្សាបីចុងក្រោយរបស់ គាត់បានផ្តល់ ផ្ទះថ្មី រថយន្តពីរ និងអជ្ញាប័ណ្ណភាគហ៊ុនដ៏សន្ធឹកសន្ធាប់ដល់គាត់….៕
Sunday, July 19, 2015
Thursday, July 16, 2015
Subscribe to:
Posts (Atom)