Google ads 01

Monday, August 17, 2015

បុរសចិត្តជា

កាលពីព្រេងនាយ មានបុរសម្នាក់ជាមនុសចេះជួយធុរៈ សណ្តានចិត្តល្អ និងស្លូតបូតជាទីបំផុត។ គាត់ជាមនុស្សជួយយកអាសារមនុស្សគ្រប់ប្រភេទដោយមិនគិតទទួលផលប្រយោជន៍ត្រឡប់ មកវិញ គាត់ជួយមនុស្សគ្រប់គ្នាដោយសណ្តានចិត្តស្មោះសរ និងចំណង់ចំណូលចិត្តគាត់ដូច្នោះ។ ថ្ងៃមួយ នៅពេលដែលគាត់ដើរតាមផ្លូវដ៏កខ្វក់មួយ គាត់បានប្រទះឃើញកាបូបលុយ ហើយក៏រើសយកវាទុក គាត់កត់សំគាល់ឃើញថា វាគ្មានអ្វីនៅក្នុងកាបូបនោះទេ ភ្លាមៗនោះ នារីម្នាក់ដើរមកជាមួយប៉ូលីសចង្អុលអោយចាប់ខ្លួនគាត់។
នារីម្នាក់បន្តសួរថាតើគាត់បានយកលុយក្នុងកាបូបនោះទៅលាក់ទុកឯណា? តែបុរសនៅតែ ឆ្លើយដដែលៗថា កាបូបនោះគ្មានលុយទេនៅពេលដែលគាត់រើសនោះ ស្រីម្នាក់នៅតែគំហក អោយផ្តល់លុយគាត់ត្រឡប់មកវិញ ដោយលុយនោះសម្រាប់បង់ថ្លៃសាលាអោយកូនគាត់។ បុរសនោះគិតថា ស្រីនោះពិតជារងទុក្ខព្រួយដោយសារលុយក្នុងកាបូបនោះ ហេតុនេះ បុរសនោះបានអោយលុយផ្ទាល់ខ្លួនគាត់ទាំងអស់ទៅនារីម្នាក់នោះ យកប្រាក់នេះទៅ សុំទោស ចំពោះការលំបាកដល់នាង។ នារីម្នាក់នោះបានចាកចេញទៅ ប៉ូលីសបានឃាត់ខ្លួនបុរស ដើម្បីសាកសួរបន្ថែមទៀត។
នារីនោះសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលលុយវិញ តែនៅពេលដែលគាត់រាប់លុយនោះ មានចំនួនច្រើនជាងលុយគាត់ពីរដងឯណោះ គាត់រំភើបយ៉ាងខ្លាំង។ ថ្ងៃមួយខណៈដែល នារីម្នាក់នោះបានទៅ បង់លុយសាលាអោយកូនគាត់ គាត់បានឃើញបុរសស្គមម្នាក់ដើរតាម ក្រោយគាត់ គាត់គិតថា បុរសនោះអាចឆក់លុយគាត់ម្តងទៀត គាត់ក៏ដើរទៅជិតប៉ូលីសដែលឈរ នៅជិតនោះ នោះគឺជាប៉ូលីសដែលចាប់បុរសម្នាក់មុន នារីនោះប្រាប់ប៉ូលីសអំពីបុរស ដើរតាមក្រោយនាង តែមួយរំពេចនោះ បុរសស្គមនោះក៏ដួលទៅដី ពួកគេបានរត់ទៅរកគាត់ ហើយស្គាល់គាត់ជាបុរសដែលបានចាប់ ខ្លួនពីរ បីថ្ងៃមុន។
បុរសនោះស្គមយ៉ាងខ្លាំងដែលនារីម្នាក់នោះមើលមិនស្គាល់ ប៉ូលីសបាននិយាយទៅកាន់នារីថា គាត់បានអោយលុយផ្ទាល់ខ្លួនរបស់គាត់ទៅនាង គាត់មិនមែនជាចោរនោះទេ តែដោយសារ គាត់ដឹងថានាងខ្វះលុយបង់សាលាអោយកូន គាត់ព្រួយបារម្ភហើយក៏ផ្តល់លុយផ្ទាល់ខ្លួននោះទៅ បន្តិចក្រោយមកពួកគេបានលើកបុរសនោះអោយឈរឡើង ហើយបុរសនោះប្រាប់នារីនោះថា សូមទៅបង់ថ្លៃសាលាកូននាងចុះ ខ្ញុំដើរតាមក្រោយនាងដើម្បីការពារកុំអោយចោរឆក់លុយនាង ម្តងទៀត …នារីរំភើបយ៉ាងខ្លាំងដោយគ្មានបញ្ចេញសំដីមួយម៉ាត់៕

No comments:

Post a Comment