Google ads 01
Monday, August 17, 2015
កាដូពីកូនស្រី
មានរឿងនិទានមួយបាននិយាយតៗគ្នាតាំងពីយូរលង់មកហើយ មានបុរសម្នាក់បានដាក់ទន្នកម្ម មកលើកូនស្រីអាយុបីឆ្នាំរបស់គាត់អោយសំអាតបាច់ក្រដាសទឹកមាសសម្រាប់ខ្ចប់កាដូ។ បុរស នោះខឹងយ៉ាងខ្លាំងដោយកូនស្រីនោះព្យាយាមរៀបចំដាក់ប្រអប់កាដូមួយនៅក្រោមដើមឈើ សម្រាប់បុណ្យគ្រីមែស ទោះជាយ៉ាងនោះក្តី ក្មេងស្រីតូចបានយកប្រអប់កាដូមកជូនពុកនាងនៅ ពេលព្រឹកនាថ្ងៃបន្ទាប់ហើយនិយាយថា នេះជាកាដូសម្រាប់លោកពុកណា។
បុរសនោះមានការអៀនខ្មាស់ដោយប្រតិកម្មគាត់ពីម្សិលមិញ ហើយគាត់បានផ្ទុះកំហឹងម្តងទៀត នៅពេលដែលគាត់ឃើញប្រអប់ទទេ គាត់ស្រែកគំហកដាក់កូនស្រីថា ឯងមិនដឹងទេឬនៅពេល ដែលឯងផ្តល់កាដូទៅនរណាម្នាក់ ត្រូវតែមានអ្វីមួយក្នុងប្រអប់? ក្មេងស្រីងើបមើលមុខពុក ជាមួយ និងទឹកភ្នែកក្នុងកែវភ្នែកហើយស្រែកយំ អូ…ពុក វាមិនមែនទទេនោះទេពុក កូនបាន ដាក់ថើបមួយពាន់ដងក្នុងប្រអប់នោះ គឺវាសម្រាប់ពុកទាំងអស់ណា។
បុរសបានច្របាច់ប្រអប់កាដូ ហើយគាត់ដាក់ដៃលើក្បាលកូនស្រីដោយពោលពាក្យសុំទោស។
អស់រយៈកាលយ៉ាងខ្លីក្រោយមក គ្រោះថ្នាក់បានឆក់យកជីវិតក្មេងស្រី ហើយគេនិយាយតៗថា បុរសនោះបានទុកប្រអប់់កាដូនៅក្បែរគ្រែគេងរបស់គាត់អស់រយៈពេលជាយូរឆ្នាំ នៅពេលគាត់ ធុញទ្រាន់ គាត់យកប្រអប់នោះមកមើល ហើយគាត់តែងតែនឹកឃើញនូវសេចក្តីស្រឡាញ់ ដែលកូនស្រីបន្សល់ទុកក្នុងប្រអប់នោះ៕
បុរសនោះមានការអៀនខ្មាស់ដោយប្រតិកម្មគាត់ពីម្សិលមិញ ហើយគាត់បានផ្ទុះកំហឹងម្តងទៀត នៅពេលដែលគាត់ឃើញប្រអប់ទទេ គាត់ស្រែកគំហកដាក់កូនស្រីថា ឯងមិនដឹងទេឬនៅពេល ដែលឯងផ្តល់កាដូទៅនរណាម្នាក់ ត្រូវតែមានអ្វីមួយក្នុងប្រអប់? ក្មេងស្រីងើបមើលមុខពុក ជាមួយ និងទឹកភ្នែកក្នុងកែវភ្នែកហើយស្រែកយំ អូ…ពុក វាមិនមែនទទេនោះទេពុក កូនបាន ដាក់ថើបមួយពាន់ដងក្នុងប្រអប់នោះ គឺវាសម្រាប់ពុកទាំងអស់ណា។
បុរសបានច្របាច់ប្រអប់កាដូ ហើយគាត់ដាក់ដៃលើក្បាលកូនស្រីដោយពោលពាក្យសុំទោស។
អស់រយៈកាលយ៉ាងខ្លីក្រោយមក គ្រោះថ្នាក់បានឆក់យកជីវិតក្មេងស្រី ហើយគេនិយាយតៗថា បុរសនោះបានទុកប្រអប់់កាដូនៅក្បែរគ្រែគេងរបស់គាត់អស់រយៈពេលជាយូរឆ្នាំ នៅពេលគាត់ ធុញទ្រាន់ គាត់យកប្រអប់នោះមកមើល ហើយគាត់តែងតែនឹកឃើញនូវសេចក្តីស្រឡាញ់ ដែលកូនស្រីបន្សល់ទុកក្នុងប្រអប់នោះ៕
បុរសចិត្តជា
កាលពីព្រេងនាយ មានបុរសម្នាក់ជាមនុសចេះជួយធុរៈ សណ្តានចិត្តល្អ និងស្លូតបូតជាទីបំផុត។ គាត់ជាមនុស្សជួយយកអាសារមនុស្សគ្រប់ប្រភេទដោយមិនគិតទទួលផលប្រយោជន៍ត្រឡប់ មកវិញ គាត់ជួយមនុស្សគ្រប់គ្នាដោយសណ្តានចិត្តស្មោះសរ និងចំណង់ចំណូលចិត្តគាត់ដូច្នោះ។ ថ្ងៃមួយ នៅពេលដែលគាត់ដើរតាមផ្លូវដ៏កខ្វក់មួយ គាត់បានប្រទះឃើញកាបូបលុយ ហើយក៏រើសយកវាទុក គាត់កត់សំគាល់ឃើញថា វាគ្មានអ្វីនៅក្នុងកាបូបនោះទេ ភ្លាមៗនោះ នារីម្នាក់ដើរមកជាមួយប៉ូលីសចង្អុលអោយចាប់ខ្លួនគាត់។
នារីម្នាក់បន្តសួរថាតើគាត់បានយកលុយក្នុងកាបូបនោះទៅលាក់ទុកឯណា? តែបុរសនៅតែ ឆ្លើយដដែលៗថា កាបូបនោះគ្មានលុយទេនៅពេលដែលគាត់រើសនោះ ស្រីម្នាក់នៅតែគំហក អោយផ្តល់លុយគាត់ត្រឡប់មកវិញ ដោយលុយនោះសម្រាប់បង់ថ្លៃសាលាអោយកូនគាត់។ បុរសនោះគិតថា ស្រីនោះពិតជារងទុក្ខព្រួយដោយសារលុយក្នុងកាបូបនោះ ហេតុនេះ បុរសនោះបានអោយលុយផ្ទាល់ខ្លួនគាត់ទាំងអស់ទៅនារីម្នាក់នោះ យកប្រាក់នេះទៅ សុំទោស ចំពោះការលំបាកដល់នាង។ នារីម្នាក់នោះបានចាកចេញទៅ ប៉ូលីសបានឃាត់ខ្លួនបុរស ដើម្បីសាកសួរបន្ថែមទៀត។
នារីនោះសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលលុយវិញ តែនៅពេលដែលគាត់រាប់លុយនោះ មានចំនួនច្រើនជាងលុយគាត់ពីរដងឯណោះ គាត់រំភើបយ៉ាងខ្លាំង។ ថ្ងៃមួយខណៈដែល នារីម្នាក់នោះបានទៅ បង់លុយសាលាអោយកូនគាត់ គាត់បានឃើញបុរសស្គមម្នាក់ដើរតាម ក្រោយគាត់ គាត់គិតថា បុរសនោះអាចឆក់លុយគាត់ម្តងទៀត គាត់ក៏ដើរទៅជិតប៉ូលីសដែលឈរ នៅជិតនោះ នោះគឺជាប៉ូលីសដែលចាប់បុរសម្នាក់មុន នារីនោះប្រាប់ប៉ូលីសអំពីបុរស ដើរតាមក្រោយនាង តែមួយរំពេចនោះ បុរសស្គមនោះក៏ដួលទៅដី ពួកគេបានរត់ទៅរកគាត់ ហើយស្គាល់គាត់ជាបុរសដែលបានចាប់ ខ្លួនពីរ បីថ្ងៃមុន។
បុរសនោះស្គមយ៉ាងខ្លាំងដែលនារីម្នាក់នោះមើលមិនស្គាល់ ប៉ូលីសបាននិយាយទៅកាន់នារីថា គាត់បានអោយលុយផ្ទាល់ខ្លួនរបស់គាត់ទៅនាង គាត់មិនមែនជាចោរនោះទេ តែដោយសារ គាត់ដឹងថានាងខ្វះលុយបង់សាលាអោយកូន គាត់ព្រួយបារម្ភហើយក៏ផ្តល់លុយផ្ទាល់ខ្លួននោះទៅ បន្តិចក្រោយមកពួកគេបានលើកបុរសនោះអោយឈរឡើង ហើយបុរសនោះប្រាប់នារីនោះថា សូមទៅបង់ថ្លៃសាលាកូននាងចុះ ខ្ញុំដើរតាមក្រោយនាងដើម្បីការពារកុំអោយចោរឆក់លុយនាង ម្តងទៀត …នារីរំភើបយ៉ាងខ្លាំងដោយគ្មានបញ្ចេញសំដីមួយម៉ាត់៕
Monday, August 3, 2015
អ្នកមាន និងអ្នកធាក់ស៊ីក្លូ
បុរសចំណាស់ជាអ្នកមានម្នាក់កំណាញ់ស្វិត អ្នកជិតខាងស្អប់គាត់ណាស់ដោយគាត់ជាមនុស្សកំណាញ់ពេកកន្លង សូមបីមួយសេនក៏មិនរបេះដែរ គាត់រស់នៅជិតបុរសក្រីក្រម្នាក់ដែលមានមុខរបរធាក់ស៊ីក្លូ។
ថ្ងៃមួយបុរសចំណាស់បានដើរលេងនៅមុខវាំង ដោយដើរពីផ្ទះគាត់មកមុខវាំងចំងាយជិតដប់គីឡូមែត្រ មកដល់មុខវាំង គាត់ហត់ពេក មិនខ្ជីទិញទឹកអំពៅញាំទេ សុខចិត្តអោនផឹកទន្លេដើម្បីកំអោយខាតលុយ ចៃដន្យអាក្រក់ គាត់រអិលជើងធ្លាក់ទឹកទន្លេ ដោយគាត់មិនចេះហែលផងនោះ គាត់បានស្រែកហៅគេជួយ ជួយផង ជួយផង ចាំខ្ញុំអោយលុយ ក្រោយពីងើបពីក្នុងទឹកគាត់បានស្រែកដូច្នោះ ហើយក៏លិចទឹកបាត់ទៅ។
បុរសធាក់ស៊ីក្លូស្គាល់គាត់ច្បាស់ មួយស្របក់ក្រោយមកគាត់ងើបមកវិញ បុរសធាក់ស៊ីក្លូតប ខ្ញុំជួយ តើអោយខ្ញុំប៉ុន្មាន? ពីរកាក់ តបហើយគាត់ក៏លិចបាត់ទៅវិញ មួយសន្ទុះក្រោយមក គាត់ក៏ងើបមកវិញ បុរសធាក់ស៊ីក្លូតប អត់យកទេ ទាល់តែប្រាំរៀល បុរសចំណាស់តថ្លៃ បួនរៀលប្រាំកាក់បានហើយ ហើយក៏លិចទៅក្នុងទឹកវិញ។ បុរសធាក់ស៊ីក្លូមានសប្បុរសធម៌ក៏ស្រង់គាត់មក។ មកដល់លើគោក បុរសចំណាស់ក៏ដកលុយអោយបុរសធាក់ស៊ីក្លូ ហើយពោលថា យីអើ ទឹកទន្លេ ថ្លៃជាងទឹកអំពៅទៅទៀតវើយ...៕
Subscribe to:
Posts (Atom)